នៅថ្ងៃទី27-02-2026 មានបុរសម្នាក់បានយកដែកទៅថ្ពក់ផ្លែដូងបណ្តាលឱ្យដែកប៉ះនឹងខ្សែភ្លើងរបស់រដ្ឋធ្វើឲ្យមានការឆក់ស្លាប់ភ្លាមៗនឹងកន្លែងកើតហេតុ ការឆក់នោះគឺនៅស្រុកវាលវែងខេត្តពោធិ៍សាត់វេលាម៉ោង១១.២៥នាទីថ្ងៃត្រង់។ ដោយបន្សល់កូនតូច២នាក់ កូនបងមានអាយុ២ឆ្នាំកូនប្អូនមានអាយុ១ឆ្នាំ
មានស្រុកកំណើតនៅភូមិអូរច្រាកណ្ដាលសង្កាត់ទួលល្វាក្រុងប៉ៃលិនខេត្តប៉ៃលិន។ ដែលមានឈ្មោះថា ផុនវិជ្ជរីមានអាយុ៣០ឆ្នាំ ប៉ុន្តែសព្វថ្ងៃនៅស្រុកវាលវែងខេត្តពោធិ៍សាត់ដោយមានគ្រួសាររស់នៅខាងប្រពន្ធ។
ប៉ុន្តែសព្វត្រូវបានដឹកមកធ្វើបុណ្យតាមប្រពៃណី វិញនៅ ភូមិអូរច្រាកណ្តាលសង្កាត់ទួលល្វាក្រុងប៉ៃលិនខេត្តប៉ៃលិន។ បើតាមការរៀបរាប់របស់ប្រពន្ធគឺមុនកើតហេតុ ដើមឡើយគឺម្តាយក្មេក គាត់បានយកដែកទៅថ្ពក់បេះដូង ប៉ុន្តែមិនបានដកដែកចេញពីដើមដូងទេក្រោយមកក៏ប្រើកូនឲ្យទៅដកចេញពីដើមដូង តែចៃដន្យមានខ្យល់បោកមកក៏បណ្ដាលឲ្យដែកវត្តទៅប៉ះខ្សែភ្លើងបណ្ដាលឲ្យឆក់បុរសនេះស្លាប់តែម្ដង។ បើតាមការរៀបរាប់របស់ប្រពន្ធទៀតនោះគឺប្តីរៀបចំខ្លួនធ្វើដំណើរចេញមកលេងខេត្តប៉ៃលិន ប៉ុន្តែម្តាយក្មេកប្រើក៏ជួយយក ដែកចេញពីដើមដូងឱ្យម្ដាយ។

