អភិបាលក្រុងប៉ៃលិនប្រជុំណែនាំដោះស្រាយពលរដ្ឋក្នុងភូមិអូរច្រា

ប៉ៃលិន:ថ្ងៃទី22-02-2026 លោកលីសុងហុី អភិបាលក្រុងប៉ៃលិនបានអញ្ចើញចូលរួមជាមួយប្រជាពលរដ្ឋដើម្បីប្រជុំដោះស្រាយផ្ទះដែលនៅជុំវិញរង្វង់មូលគ្រោងហ្និងសាងសង់ពេលខាងមុខ ការប្រជុំនេះស្ថិតក្នុងវត្តអូរច្រារសង្កាត់ទួលល្វាក្រុងប៉ៃលិនខេត្តប៉ៃលិន។

ហើយការប្រជុំនេះលោកអភិបាលក្រុងក៏បានពន្យល់នែនាំពលរដ្ឋអំពីដីចំណីផ្លូវនិងហាមមិនអោយដាក់ឥវ៉ាន់លើទេ ដោយរក្សារគន្លៀត២ម៉ែតចេញចឹញ្ចើមលូទុកសម្រាប់ពលរដ្ឋធ្វើដំណើរថ្មើជើង ដោយក្នុងនោះដែលលោកក៏បានណែនាំអោយពលរដ្ឋត្រូវទុកដាក់សំរាមអោយបានត្រឹមត្រូវនិងហាមដាច់ខាតមិនអោយដុតសម្រាមនៅទីប្រជុំជនទេ។

ហើយលោកក៏បន្តទៀតថាការធ្វើរង្វង់មូលនេះគឺមានកាយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំខេត្តគឺលោកជំទាវ បានស្រីមុំអភិបាលខេត្ត គឺដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ ព្រោះកន្លែងនេះកន្លងមកគ្រោះថ្នាក់ច្រើនណាស់។ សូមបញ្ជាក់ផងដែររង្វង់មូលនេះធ្វើនៅកែងវត្តអូរច្រាសង្កាត់ទួលល្វាក្រុងប៉ៃលិនខេត្តប៉ៃលិន។

Leave a Reply

Your email address will not be published. Required fields are marked *