សាលាដំបូងខេត្តកណ្តាល បើកសវនាការសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធទំនាស់ដីធ្លីនៅស្រុកស្អាង ខេត្តកណ្តាល៖ សាលាដំបូងខេត្តកណ្តាល បានបើកសវនាការជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌលេខ ១៩០៨អ.ក ពាក់ព័ន្ធនឹងបទចោទ បរិហារកេរ្តិ៍ជាសាធារណៈ, ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងប្រើប្រាស់សាលាដំបូងខេត្តកណ្តាល បើកសវនាការសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធទំនាស់ដីធ្លីនៅស្រុកស្អាង

ដែលមានដើមចមពីទំនាស់ដីធ្លីមួយកន្លែង ស្ថិតនៅ ភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។
ពាក់ព័ន្ធនឹងអង្គហេតុនៃរឿងក្តីខាងលើ តុលាការបានកោះហៅសាក្សីសំខាន់មួយចំនួនឱ្យចូលខ្លួនបំភ្លឺក្នុងសវនាការ ក្នុងនោះមានសាក្សីម្នាក់ឈ្មោះ ម៉ៅ វៃ អាយុ ៧១ ឆ្នាំ។
តាមការបំភ្លឺរបស់លោក ម៉ៅ វៃ បានឱ្យដឹងថា ដើមចមនៃជម្លោះនេះ អាចកើតឡើងពីបញ្ហា ដីផ្លូវសាធារណៈមួយកន្លែង ដែលប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានកំពុងប្រើប្រាស់ធ្វើដំណើរឆ្លងកាត់ជាប្រចាំ។
លោកបានបញ្ជាក់ថា តាមប្រវត្តិដើម ផ្លូវទំនប់នោះត្រូវបានកសាង និងបើកឱ្យប្រជាពលរដ្ឋប្រើប្រាស់ដោយលោកតា ហម យូ (បានទទួលមរណភាព) តាំងពីប្រហែលឆ្នាំ ១៩៩៦ មកម្ល៉េះ។ ផ្លូវនេះមានទំហំគ្រប់គ្រាន់អាចឱ្យ ត្រាក់ទ័រធុនធំ និងរទេះគោរបស់ប្រជាពលរដ្ឋ បើកបរចេញចូលបានដោយសេរី។
ក្នុងចំណោមសាក្សីដែលបានផ្ដិតមេដៃគាំទ្រលោក ហម សេរ៉ូម មានដូចជា លោក ម៉ៅ វៃ, លោក ស៊ូ ប៉ាវ និងអ្នកនាង ឃុន សាំងនី។ សាក្សីទាំងនេះបានបញ្ជាក់ថា នៅពេលដែលភាគីម្ខាងទៀតមានឈ្មោះ ឆុង ស្រីណែត បានចុះវាស់វែង និងរៀបចំធ្វើប្លង់ដី ដែលត្រូវបានប្រជាពលរដ្ឋអះអាងថា អាចប៉ះពាល់ដល់ផ្លូវលំដែលពួកគេប្រើប្រាស់ លោក ហម សេរ៉ូម ក៏បានស្នើសុំឱ្យប្រជាពលរដ្ឋផ្ដិតមេដៃគាំទ្រ ដើម្បីធ្វើការតវ៉ា និងទប់ស្កាត់ការចុះប្លង់ដីនៅទីតាំងផ្លូវសាធារណៈនោះ។
សាក្សីខាងលើក៏បានបញ្ជាក់បន្ថែមថា នៅក្នុងអំឡុងខែ សីហា ឆ្នាំ២០២៤ ឈ្មោះ ឆុង ស្រីណែត បានទៅដល់ផ្ទះរបស់ពួកគេ ហើយបានព្យាយាមនិយាយបញ្ចុះបញ្ចូលឱ្យពួកគេដកខ្លួនចេញពីការធ្វើសាក្សីក្នុងករណីដីផ្លូវលំខាងលើ។ តាមការអះអាងរបស់ពួកគេ ក៏មានការប្រើពាក្យសម្ដីដែលធ្វើឱ្យមានសំពាធ ដូចជា៖ «ឱ្យទាត់ចោលទៅ», «ប្រយ័ត្នពាក់ព័ន្ធច្បាប់», «ប្រយ័ត្នមានទោស», និងការលើកឡើងថា ភាគីខ្លួនមានមេធាវី និងមានលទ្ធភាពផ្នែកហិរញ្ញវត្ថុជាដើម។
ដោយសារតែមានការភ័យខ្លាច និងមិនចង់ពាក់ព័ន្ធជាមួយជម្លោះរបស់ភាគីទាំងពីរ សាក្សីខាងលើបានអះអាងថា ពួកគេបានព្រមធ្វើតាមការណែនាំរបស់បុគ្គលឈ្មោះ ឆុង ស្រីណែត ដោយត្រូវកាន់អត្តសញ្ញាណប័ណ្ណ និងនិយាយតាមពាក្យដែលត្រូវបានណែនាំ ហើយត្រូវបានស្នើឱ្យផ្ដិតមេដៃផងដែរ។
យ៉ាងណាមិញ សាក្សីទាំងនោះបានអះអាងប្រាប់សារព័ត៌មានថា លោក ហម សេរ៉ូម មិនបានយកក្រដាសសទទេមកឱ្យពួកគេផ្ដិតមេដៃឡើយ ពោលគឺលិខិតដែលពួកគេបានផ្ដិតមេដៃ មានអត្ថបទសរសេរត្រឹមត្រូវ និងពេញលេញ មិនមែនដូចការចោទប្រកាន់នោះទេ។
សូមបញ្ជាក់ថា នៅក្នុងសវនាការដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២៦ ជនជាប់ចោទ ហម សេរ៉ូម មិនបានចូលខ្លួនបំភ្លឺផ្ទាល់ទេ ប៉ុន្តែមាន មេធាវីតំណាងការពារសិទ្ធិតាមផ្លូវច្បាប់ ចូលរួមក្នុងសវនាការ។
សវនាការនេះត្រូវបានដឹកនាំដោយ លោកចៅក្រម សោ សុភា ខណៈដែលតំណាងអយ្យការគឺ លោក លាង អ៊ូ ហើយប្រព្រឹត្តទៅនៅ បន្ទប់សវនាការលេខ ០៥ នៃសាលាដំបូងខេត្តកណ្តាល វេលាម៉ោង ០៩:០០ នាទីព្រឹក។ 0977459206/077723873

 

Leave a Reply

Your email address will not be published. Required fields are marked *