សង្ស័យទីតាំងផលិតបារីខុសច្បាប់ សន្ថិត នៅភូមិ ក្រុងស្វាយ ស្រុកមុខកំពូល ខេត្តកណ្ដាល។

សង្ស័យទីតាំងផលិតបារីខុសច្បាប់ សន្ថិត នៅភូមិ ក្រុងស្វាយ ស្រុកមុខកំពូល ខេត្តកណ្ដាល។

 

សូមគោរពជូន អាជ្ញាធរមូលដ្ឋាន ស្រុកមុខកំពូល មន្ត្រីជំនាញពាក់ព័ន្ធ ខេត្តកណ្ដាល !

 

ប្រជាពលរដ្ឋបានរាយការណ៍មកថា មានការសង្ស័យលើទីតាំងមួយកន្លែងដែលមានសកម្មភាព ផលិតបារីខុសខ្បាប់ ដែលស្ថិត នៅភូមិ ក្រុងស្វាយ ស្រុក មុខកំពូល ខេត្តកណ្ដាល។

 

បញ្ហាដែលប្រជាពលរដ្ឋមានការព្រួយបារម្ភ៖

១. ភាពស្របច្បាប់៖ មិនទាន់មានការបញ្ជាក់ច្បាស់លាស់ថា ទីតាំងផលិតបារីនេះមានច្បាប់អនុញ្ញាតត្រឹមត្រូវ ឬមានការត្រួតពិនិត្យស្តង់ដារពីមន្ត្រីជំនាញនៅឡើយទេ។

២. ផលប៉ះពាល់៖ ការផលិតបារីដោយគ្មានច្បាប់ ឬគ្មានការគ្រប់គ្រងត្រឹមត្រូវ អាចបង្កផលប៉ះពាល់ដល់សុខភាពសាធារណៈ បរិស្ថានក្នុងភូមិ និងការបាត់បង់ចំណូលពន្ធរដ្ឋ។

 

សូមមេត្តា មន្រ្តីជំនាញ ពាក់ព័ន្ធ ស្រុកមុខកំពូល និងក្រសួងនានា មេត្តាចុះត្រួតពិនិត្យមើលផង។

Leave a Reply

Your email address will not be published. Required fields are marked *