អង្គការ និងសមាគមអ្នកសារព័ត៌មាន សំដែងក្តីព្រួយបារម្ភ ចំពោះការចាប់ឃុំខ្លួនអ្នកសារព័ត៌មានម្នាក់ នៅខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ លោក ហែម វណ្ណា មានតួនាទីជាចាងហ្វាងកាសែត HVNN ត្រូវបានសាលាដំបូងខេត្តបន្ទាយមានជ័យ សម្រេចបញ្ជូនខ្លួនទៅឃុំបណ្តោះអាសន្ននៅពន្ធនាគា ដោយចោទប្រកាន់ពីរបទល្មើស រួមមាន៖ «១-បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» និង «២-បទស្តាប់ឮ និងថតពាក្យសម្ងាត់ឯកជន» កាលពីរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦។

 

ការឃុំខ្លួននេះធ្វើឡើង ក្រោយពីការចាប់ខ្លួន លោក ហែម វណ្ណា ចាងហ្វាងកាសែត HVNN កាលពីថ្ងៃទី០៣ ខែកុម្ភៈ និងបន្ទាប់ពីអ្នកសារព័ត៌មានរូបនេះ បានចុះផ្សាយព័ត៌មានពាក់ព័ន្ធជនជាតិបរទេស ៤ទៅ៥នាក់ រងនូវអំពើហឹង្សា ពីសំណាក់មនុស្សមួយក្រុមផ្សេងទៀត ដែលគេដឹងថា ជាអ្នកបម្រើការងារនៅក្នុងបរិវេនអាគារបិទខ្ទប់ជាអាថ៍កំបាំង នៅខាងក្រោយបន្ទាយ PM ក្រុងប៉ោយប៉ែត។

 

សូមជម្រាបថា ច្បាប់ស្តីពីរបបសារព័ត៌មានកម្ពុជា (មាត្រា១០) បានចែងថា បុគ្គលដែលយល់ថាការផ្សាយណាមួយមិនត្រឹមត្រូវ មានសិទ្ធិទាមទារឱ្យមានការកែតម្រូវ ហើយការចាប់ និងឃុំខ្លួនអ្នកសារព័ត៌មានខាងលើ ដោយអាជ្ញាធរខេត្តបន្ទាយមានជ័យ អង្គការ និងសមាគមអ្នកសារព័ត៌មាន បានសំដែងការព្រួយបារម្ភយ៉ាងខ្លាំង និងស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យ និងវាយតម្លៃឡើងវិញចំពោះបញ្ហានេះ៕

Leave a Reply

Your email address will not be published. Required fields are marked *