ជីវិត្ ហើយចុងក្រោយសំរាប់ឳពុកម្តាយដែលខំចិញ្ចឹមកូនប្រុសស្រី

កូនសរុប ៥នាក់ ចុងក្រោយដឹកឪពុកទៅដាក់ចោលនៅវត្ត ក្នុងចេតិយ 😢😭🙏 តាមការអោយដឹងពីកូនស្រីទី២ បានអោយដឹងថា សព្វថ្ងៃ ឪពុកអាយុជាង ៩០ឆ្នាំ នៅជាមួយកូនស្រីទី៣ នៅភ្នំពេញ។ មួយរយៈក្រោយ ថាឪពុករករឿងខ្លាំងពេក ទើបដឹកយកមកដាក់ចោលនៅវត្ត និងថតប្រាប់កូន ៤នាក់ផ្សេងទៀត អ្នកណាទំនេរ យកទៅនៅជាមួយទៅ។ មានតែកូនស្រីទី២ នៅបុរីម៉នដានី កំពង់ស្ពឺ បានមកមើលឪពុក តែគាត់ថា មិនអាចយកពុកទៅនៅជាមួយបានទេ ព្រោះប្ដីឈឺ នៅមើលប្ដីដែរ។ កូន៣នាក់ផ្សេងទៀត គ្មានអ្នកណាមកអើតមើលទេ។ ចុងក្រោយ បានអ៊ំស្រីម្នាក់នៅវត្ត ជួយដាក់បាយទឹក ជូនលោកតាពិសារ។ ចំពោះចេតិយនេះ គឺជាចេតិយម្ដាយ ឬត្រូវជាប្រពន្ធលោកតាផ្ទាល់ 😢 ប្រពន្ធបានឃើញបែបនេះ ឈឺចាប់យ៉ាងណា🙏😢 មិនគួណាកូនៗធ្វើបែបហ្និងដាក់លើលោកអ្នកមានគុណទេ ព្រោះថាគាត់ខំចិញ្ចឹមយើងតាំងពីតូចរហូតធំដឹងក្តីហើយទុកដាក់អោយមានអនាគត់ទៀតផង គួណាសងគុណខ្លះផង មិនគួរយកគាត់ទៅបោះបង់ចោលទេ។

Leave a Reply

Your email address will not be published. Required fields are marked *