លោកជំទាវបណ្ឌិត បាន ស្រីមុំ ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់ អំណោយ សង្គ្រោះបន្ទាន់ដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ

ប៉ៃលិន៖ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញចុះសំណេះសំណាលសួរ សុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ ប្រជាពលរដ្ឋ រងគ្រោះ ដោយសារខ្យល់កន្ត្រាក់ ចំនួន ៨៧គ្រួសារ នៅឃុំស្ទឹងត្រង់ ស្រុក សាលាក្រៅ ខេត្តប៉ៃលិន។

 

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមាន ប្រសា សន៍នាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធា នកាកបាទក្រហមកម្ពុជា  ដែលស ម្តេចតែងតែយកចិត្តទុកដាក់ គិតគូរចំពោះសុខទុក្ខ ប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការ នយោបាយណាមួយឡើយ ព្រមទាំងបាន សំដែ ង នូ វការសោកស្ដាយចំពោះការខូចខាតបាត់បង់ផ្ទះ សំបែង ទ្រព្យសម្បត្តិដោយគ្រោះមហន្តរាយ និង លើ ក ទឹ កចិត្តដល់ ប្រជាពលរដ្ឋ រងគ្រោះសូមកុំឱ្យ មានការ អស់សង្ឃឹម ត្រូវខិតខំប្រឹងប្រែង ប្រកបមុ ខរ បរ រកស៊ី ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច គ្រួសារ ទៅថ្ងៃខាងមុខបន្តទៀត។

 

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា គ្រោះថ្នាក់ធម្មជាតិគឺតែងតែកើតមានឡើង ជាយថា ហេតុ ជាក់ស្តែងកាលពីរសៀល ថ្ងៃទី២០ ខែមេសាឆ្នាំ២០២៦ មានភ្លៀងធ្លាក់ លាយឡំនឹងខ្យល់កន្ត្រាក់ បានបណ្តាល ឱ្យ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ រលំផ្ទះទាំងស្រុង ចំនួន ១២ខ្នង (ស្មើនឹង ១២គ្រួសារ) របើកដំបូលផ្ទះ ចំនួន ៧៥ខ្នង (ស្មើនឹង ៧៥គ្រួសារ) នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅប៉ុន្តែមិនប៉ះពាល់ដល់អាយុជីវិតមនុស្ស និងសត្វ នោះទេ ដូច្នេះ សូម បង ប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ហើយបើមានបញ្ហាអ្វីកើតឡើងនៅក្នុងមូលដ្ឋានរបស់បងប្អូនរស់នៅសូមប្រញ៉ាប់ រាយ ការណ៍ មកកាន់អាជ្ញាធរមូលដ្ឋាន ដែលនៅជិតបំផុតឱ្យបានលឿនដើម្បីក្រុមការងារចុះទៅជួយអន្តរាគមន៍ និងផ្តល់ អំណោយសង្គ្រោះបន្ទាន់ បានទាន់ពេលវេលាក្នុងការចូលរួមសម្រាលការខ្វះខាតនានាជាបណ្តោះអាសន្ន។

 

នៅក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បាន ស្រីមុំ មានប្រសាសន៍ក្រើនរំលឹកដល់បងប្អូន ប្រជាពលរដ្ឋយើង ទាំង អស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីធានាបាននូវសុវត្ថិភាពផ្ទាល់ខ្លួន និងសេចក្តីសុខក្រុមគ្រួសារទាំងមូល ដែលងាយ បង្កការគ្រោះថ្នាក់កើតឡើង និងសូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋ កុំឱ្យមានការអស់សង្ឃឹមត្រូវខិតខំប្រឹងប្រែង ប្រកបមុខ របររកស៊ី ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារទៅថ្ងៃខាងមុខបន្តទៀត ហើយបើទោះបីជាអំណោយទាំងនេះ វាមិនអាចដោះ ស្រាយ ក្នុងជីវភាពរបស់ពួកគាត់ បានយូរអង្វែងក្តី តែក៍អាចដោះស្រាយបានមួយរយៈផងដែរជាពិសេសត្រូវយកចិត្ត ទុក ដាក់ថែទាំសុខភាព  និងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិនានា។

 

សូមបញ្ជាក់ថា៖ អំណោយសង្គ្រោះបន្ទាន់ ដែលផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ រួមមាន៖ អង្ករ ៥០គីឡូក្រាម , តង់កៅស៊ូ ២ (4x6mនិង2x3m), ឃីត ១កញ្ចប់ (ទឹកត្រីនិងទឹកស៊ីអ៊ីវ, ត្រី ខ, កន្ទេល មុង ភួយ, ឆ្នាំងបាយ ឆ្នាំងខ្ទះ ចានបាយ វែកបាយ វែកសម្លរ,ទឹកសុទ្ធ) និងថវិកាចំនួន ៥០ម៉ឺនរៀល៕

 

ប៉ៃលិន 21-04-2026

Leave a Reply

Your email address will not be published. Required fields are marked *