ថ្ងៃពុធ ៧កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦
(រាជធានីភ្នំពេញ): ដោយបានការអនុញ្ញាតជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសហភាពអឺរ៉ុប ដឹកនាំដោយឧត្តមសេនីយ៍ត្រី Danail BEAV នាយកទទួលបន្ទុកផ្នែកចារកិច្ចនៃ EUMS និង EEAS។
កិច្ចជំនួបនេះបានផ្តោតលើបញ្ហា ដែលពាក់ព័ន្ធនឹងស្ថានការណ៍ព្រំដែនបច្ចុប្បន្នរវាងកម្ពុជា-ថៃ និងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីផ្នែកយោធារវាងកម្ពុជា និងសហភាពអឺរ៉ុប។
– អរគុណសន្តិភាព !
– អរគុណនយោបាយឈ្នះឈ្នះ !
– ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ !

