អគ្គស្នងការដ្ឋាននគរបាលជាតិ បើកប្រតិបត្តិការបង្ក្រាបទីតាំង Scam Online ទ្រង់ទ្រាយធំនៅក្រុងបាវិត ខេត្តស្វាយរៀង

 

(ស្វាយរៀង)៖ កម្លាំងជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦នេះ បានបើកប្រតិបត្តិការបង្ក្រាបទីតាំង Scam Online ទ្រង់ទ្រាយធំ នៅក្រុងបាវិត ខេត្តស្វាយរៀង។

 

ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំប្រតិបត្តិការដោយលោកឧត្តមសេនីយ៍ឯក មួង សុធា និងលោកឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង។

 

ជុំវិញប្រតិបត្តិការបង្ក្រាបទីតាំង Scam Online ទ្រង់ទ្រាយធំនេះ កម្លាំងសមត្ថកិច្ចមិនទាន់អាចបញ្ជាក់លម្អិតអំពីចំនួនជនសង្ស័យដែលត្រូវបានឃាត់ខ្លួន និងសម្ភារដកហូតនៅឡើយទេ។ ប៉ុន្ដែជនល្មើសភាគច្រើនជាជនបរទេស៕

Leave a Reply

Your email address will not be published. Required fields are marked *