អបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង កងយោធពលខេមរភូមិន្ទ ចូលរួមបេសកកម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិ និងសម្ពោធសមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ថ្ងៃសៅរ៍ ១៣កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦

អបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង កងយោធពលខេមរភូមិន្ទ ចូលរួមបេសកកម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិ និងសម្ពោធសមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
​រយៈពេលពីរទសវត្សរ៍កន្លងមកនេះ (២០០៦ – ២០២៦) ពីប្រទេសដែលធ្លាប់រងគ្រោះដោយសារភ្លើងសង្គ្រាម និងធ្លាប់ទទួលកងកម្លាំងថែរក្សាសន្តិភាព UNTAC កម្ពុជាក្រោមម្លប់នៃ «សន្តិភាព» បានប្រែក្លាយខ្លួនជាប្រទេសឈានមុខគេមួយក្នុងការបញ្ជូនកងកម្លាំងមួកខៀវ ទាំងបុរស និងនារី ទៅចូលរួមចំណែកថែរក្សាសន្តិភាព មនុស្សធម៌ បោសសម្អាតមីន និងកសាងហេដ្ឋារចនាសម្ព័ន្ធ នៅតាមបណ្តាប្រទេសនានាលើពិភពលោក។ នេះគឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីឆន្ទៈដ៏មោះមុត ការទទួលខុសត្រូវខ្ពស់ និងការរួមចំណែកយ៉ាងសកម្មរបស់ព្រះរាជាណាចក្រកម្ពុជាចំពោះសន្តិភាព និងសន្តិសុខអន្តរជាតិ៕

-អរគុណសន្តិភាព !
-អរគុណនយោបាយឈ្នះឈ្នះ !
-ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ !

Leave a Reply

Your email address will not be published. Required fields are marked *